កំពង់ស្ពឺៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា វេលាម៉ោង០៦និង៣០នាទីព្រឹក ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៥១ (១៤-១៥) ត្រង់ចំណុចភូមិដំណាក់ត្រាច ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត បណ្តាលឲ្យរងរបួសមនុស្ស៣នាក់ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ម៉ូតូម៉ាក HONDA DREAM C125(2020) ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1AJ.9167 បើកបរដោយឈ្មោះ ថុន សីហា ភេទប្រុស អាយុ១៧ឆ្នាំ (របួសស្រាល) ឌុបគ្នា០២នាក់ (រងរបួសស្រាល) អ្នកទាំងបីរស់នៅភូមិត្រពាំងរាំង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មុនពេលកើតហេតុ បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចខាងលើ ក៏បានប៉ះទង្គិចជាមួយរថយន្ត០១គ្រឿងម៉ាក SSANGYONG ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2Q.5214 បើកបរដោយឈ្មោះ សឿន សាន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលកំពុងបើកបរស្របទិសគ្នា ហើយបត់ឆ្លងទៅខាងលិចផ្លូវ ។ បន្ទាប់ពីកើតហេតុភ្លាមៗ អ្នកបើកបររថយន្តបានគេចខ្លួនបាត់ ។
ចំពោះវត្ថុតាងរថយន្ត និងម៉ូតូខាងលើ សមត្ថកិច្ចបានវាស់វែង រួចនាំយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ ចាត់ការតាមនីតិវិធីច្បាប់ ៕




មតិយោបល់