ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ច បង្រ្កាបករណីគ្រឿងញៀន ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់

កំពត: នៅវេលាម៉ោង០៣និង ២០នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញការិយាល័យគ្រឿងញៀន កងរាជអាវុធហត្ថខេត្តកំពត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកទឹកឈូ ដឹកនាំដោយលោក វរសេនីយ៍ទោ ភួង វ៉ាន់ថា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងដោយមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត។

កម្លាំងបានចុះបង្ក្រាបករណីគ្រឿងញៀននៅចំណុចភូមិគោចិនលែង ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ និងបានដកហូតវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លា (ទឹកកក) ចំនួន០១កញ្ចប់, ទូរស័ព្ទដៃចំនួន ០១គ្រឿង, សម្ភារ:សម្រាប់សេបគ្រឿងញៀនមួយចំនួន និងម៉ូតូចំនួនមួយគ្រឿង។

បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់