អាមេរិក៖ បុគ្គលិកជាន់ខ្ពស់មួយរូបរបស់ក្រុមហ៊ុនយក្ស Alphabet (Google) បានដើរចេញពីតំណែងភ្លាមៗតែម្ដង និងបានបញ្ជាក់ពីមូលហេតុផងដែរ។
សារព័ត៌មាន WSJ បានចេញផ្សាយនៅថ្ងៃនេះថា លោក Bill Maris ប្រធានក្រុមហ៊ុន Google Ventures ត្រូវជាបុត្រសម្ព័ន្ធរបស់ Google បានប្រកាសលាឈប់នៅថ្ងៃនេះ ខណៈដែល Google បានជ្រើសរើសលោក David Krane អនុប្រធានឲ្យឡើងកាន់តំណែងជំនួស។
ក្រុមហ៊ុន Google រួមទាំងលោក Maris មិនបានបញ្ជាក់ឲ្យដឹងពីមូលហេតុនៃការចាកចេញនេះឡើយ ប៉ុន្តែប្រភពមួយចំនួនបានលួចបង្ហើបឲ្យដឹងថា អាចមកពីការអន់ចិត្តរឿងអ្វីមួយ៕
មតិយោបល់