ព័ត៌មានជាតិ

ឆក់កាបូប បានហើយបោះឲ្យវិញ ប្រជាពលរដ្ឋ ក្របួចជាប់ប្រគល់ជូន ប៉ុស្ត៏ទឹកល្អក់២

ភ្នំពេញៈ ជនសង្ស័យម្នាក់ ឆក់កាបូបពីនារីម្នាក់ ជិះម៉ូតូគុបជ្រុង បានហើយបោះឲ្យវិញ នារីរងគ្រោះអរពេក ទៅជិះម៉ូតូចេញបាត់ មិនទៅដាក់ពាក្យប្តឹងឡើយ ។

ហេតុការណ៍ឆក់កាបូប បានសម្រេចបោះឲ្យវិញ គេចមិនផុតពី ប្រជាពលរដ្ឋឡោមព័ទ្ធចាប់ ក្របួចជនសមត្ថកិច្ចនេះ កើតឡើងនៅ ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅតាមផ្លូវ២៦៥ ត្រូវម្ចាស់ផ្ទះលក់ចាបហ៊ួយ ឃើញស្រែកឆោរឡោស្ទាក់ដេញ ចាប់ជាង ៣០០ម៉ែត្រ ប្រគល់ជូននរគបាលប៉ុស្ត៏ទឹកល្អក់២ ខណ្ឌទួលគោក ។

ជនសង្ស័យមានឈ្មោះ ម៉ារ៉ាឌី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិប្រាកដ ស្នាក់នៅផ្ទះជួលម្តុំក្បាលមាន់ចែ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដកហូតម៉ូតូម៉ាកឌ្រីមសង់ សេ១១០ សេរី២០១២ ពណ៌ក្រហម ស្លាកលេខភ្នំពេញ 1BE-6618 បានសារភាពថាខ្លួន ពិតជាបានឆក់កាបូប ពីនារីរងគ្រោះម្នាក់ជិះម៉ូតូ គុប ប្រាកដមែនហើយ បានបោះឲ្យជនរង គ្រោះវិញហើយ ។

សាក្សីបានប្រាប់ថាប្រជាពលរដ្ឋ លឺមានមនុស្សស្រែក ចោរៗនិងឃើញ ជនរងគ្រោះបោះកាបូបចោល ក៏រត់ដេញចាប់ប្រតាយបត្រតប់មួយដៃមួយជើង ដល់ផ្លូវ១៣៨កែងផ្លូវ២៦៥ ទើបឃាត់បានជនសង្ស័យ បានប្រគល់ឲ្យ នរគបាលប៉ុស្ត៏ ទឹកល្អក់២ជាក់ស្តែងតែម្តង ។

លោក តន់ រ៉ាវី នាយប៉ុស្ត៏នរគបាលទឹកល្អក់២ បានមកដល់កន្លែង កើតហេតុភ្លាមៗ និងស្វែងរកជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋ ប្រាប់ថាជនរងគ្រោះក្រោយ បានកាបូបក៏ជិះម៉ូតូចាកចេញបាត់តែម្តង លោកបន្តថា មានតែយកអ្នកឃើញ ហេតុការណ៍ធ្វើសក្សី ដើម្បីដាក់បន្ទុក ជនសង្ស័យ និងសំណូមពរដល់ជន រងគ្រោះពេល ជួបហេតុការណ៍ ទីណាក៏ដោយសូមមកប្តឹងនៅប៉ុស្ត៏ ដែលកើតហេតុដើម្បីកុំឲ្យ ជនល្មើសមានឳកាស រួចខ្លួនពីសំណាញ់ច្បាប់ ។

បច្ចុប្បន្នជនសង្ស័យរួម ទាំងវត្ថុតាងត្រូវបាននរគបាលឃុំខ្លួន បណ្តោះអាសន្ននៅប៉ុស្ត៏នរគបាល ទឹកល្អក់២ ដើម្បីសាកសួរកសាង សំណុំរឿងចាត់ការតាមនីតិវិធី ៕

photo_2016-08-11_16-51-46photo_2016-08-11_16-51-49photo_2016-08-11_16-51-51photo_2016-08-11_16-51-55

មតិយោបល់