ព័ត៌មានជាតិ

ក្មេងស្រីម្នាក់ស្លាប់ភ្លាមៗ និងឪពុករងរបួសធ្ងន់ ករណីរថយន្តដឹកដែកបុកម៉ូតូ

កណ្ដាល: (ព័ត៌មានបឋម) នៅវេលាម៉ោង ២និង៥៥នាទីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងភូមិភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកដែកបុកម៉ូតូ បណ្ដាលឲ្យក្មេងស្រីអាយុ ៦ឆ្នាំម្នាក់ស្លាប់ និងឪពុករងរបួសធ្ងន់។

រថយន្តដឹកដែក ពាក់ស្លាកលេខ ភ្នំពេញ 3B-7967។
ជនរងគ្រោះជាក្មេងស្រីអាយុ ៦ឆ្នាំ ។ ឪពុកជាកម្មករសំណង់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងប្រពន្ធជាអ្នកអនាម័យ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ និងឪពុកបានជូនស្រ្តីជាម្ដាយ ទៅភ្នំពេញដើម្បីចូលធ្វើការ តែអកុសលពេលធ្វើដំណើរត្រឡប់មកផ្ទះវិញ មិនទាន់ដល់ផង ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់កូន និងឪពុករងរបួសធ្ងន់។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងកើតហេតុ វាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋានស្រុកខ្សាច់កណ្ដាល ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ រីឯសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់