ព្រះសីហនុៈ កាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ មានករណីប្រទះឃើញសាកសពបុរសម្នាក់ អណ្តែតក្នុងទឹកសមុទ្រ ពេលនេះត្រូវបានស្គាល់ពីអត្តសញ្ញាណហើយ។
សាកសពឈ្មោះ ហ៊ួរ រដ្ឋា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរយោធា អង្គភាពតំបន់សឹករងខេត្តព្រះសីហនុ រស់នៅក្រុម១៣ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ត្រូវជាកូនប្រុសលោកវរសេនីយ៍ទោ ហ៊ួរ អុិត ភេទប្រុស អាយុ៥៦ឆ្នាំ ជាមន្ត្រីយោធាតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ។
ចំណែកការស្លាប់នេះ ជាការធ្លាក់ទឹក លង់ស្លាប់ដោយខ្លួនឯង៕
មតិយោបល់