ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសសន៍ក្នុងកិច្ចប្រជុំស្ដីពី ភូមិ-សង្កាត់-មានសុវត្ថិភាព ក្នុងឆ្នាំ២០២០ ដោយមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំបញ្ជាដោយផ្ទាល់ពីលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចុះចាប់ម៉ូតូកែច្នៃដាក់បំពង់ស៊ីម៉ាំងខុសបច្ចេកទេស ដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខណ្ឌបឹងកេងកង បានចំនួន ១២ គ្រឿង ៕



មតិយោបល់