ព័ត៌មានជាតិ

របួសធ្ងន់ស្រាល៣នាក់នៅស្រុកកៀនស្វាយបន្ទាប់ពីម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង

កណ្តាលៈ នៅថ្ងៃទី ១០ ខែ មករា ឆ្នាំ២០២១ វេលាម៉ោង៥និង ៣៥ នាទី នៅចំនុចផ្លូវជាតិលេខ១ក្នុងភូមិ ទួលក្របៅ ឃុំ គគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានករណីគ្រោះចរាចរណ៍បណ្តាលឲ្យរងរបួស៣នាក់។
តាមប្រភពពីបានឲ្យដឹងថាមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក់ហុងដា C125 ពណ៍ខ្មៅផល្លិតឆ្នាំ២០១៨ពាក់ស្លាកលេខ កណ្តាល 1AA-9806 ( ទិសដៅអ្នកលឿងភ្នំពេញ )អ្នកបើកបរឈ្មោះស៊ុយ ថារ៉ូ ភេទប្រុសអាយុ ៣៦ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិភូមិធំឃុំ ភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល (របួសស្រាល)ពេលបើកមកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូមួយគ្រឿងដែលឆ្លងផ្លូវពី
ជើងទៅត្បូងអ្នកបើកបរឈ្មោះរ៉េន
គឹមស្រេងភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរ និងអ្នករួមដំណើរឈ្មោះ ម៉ៅ ណារិនភេទស្រី អាយុ៤១ឆ្នាំជនជាតិខ្មែរ
មានទីលំនៅភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល (របួសស្រាល) ។
បន្ទាប់ពីកើតហេតុភ្លាមៗជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីពេទ្យ ចំណែកម៉ូតូខូចខាត ០២ គ្រឿង ត្រូវបានកម្លាំងជំនាញចុះវាស់វែងយកទៅរក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់