ផ្ទះ ព័ត៌មានជាតិ រថយន្តបែនដឹកដ...

រថយន្តបែនដឹកដីធ្លាក់ប្រឡាយក្រឡាប់ទាំងព្រឹក នៅខណ្ឌសែនសុខ

0

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងដែលរថយន្តបែនដឹកដីដាច់ចង្កូតរេធ្លាក់ប្រឡាយ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មានរថយន្ត ហ៊ីយ៉ាន់ដាយ ប្រភេទដឹកដី ពាក់ស្លាកលេខ ភ្នំពេញ 3C-6100 បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុស្រាប់តែដាច់ចង្កូតរេធ្លាក់ប្រឡាយក្រឡាប់ផ្ងារជើងតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងដោយឃើញថា ពុំមានប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋ និងសារធារណ:ទើបឲ្យម្ចាស់រថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់