សៀមរាបៈ ថ្ងៃសៅរ៍ ១១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទីព្រឹក មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋមួយកន្លែង បណ្តាលឲ្យខូចខាត និងបាត់បង់សម្ភារៈ គិតជាទឹកប្រាក់ជិត១ម៉ឺនដុល្លារ ស្ថិតនៅក្នុងភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
ម្ចាស់ផ្ទះឈ្មោះ ថ្លាត យួម ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។ ខូចខាត៖ផ្ទះ១ខ្នងមានទំហំ ៧ × ៨ ម៉ែត្រ កំពស់៥ ម៉ែត្រ ប្រក់ ស៊ីប្រូ ជញ្ជាំងក្ដារ ឆេះអស់មួយបន្ទប់ក្រោម ។ សម្ភារៈនៅក្នុងផ្ទះរួមមាន៖ ១-បន្ទប់ក្រោម១បន្ទប់,២-ខ្សែកមាស២ខ្សែ៣ តម្លឹង,៣-ខ្សែកផ្លាកទីន ២ខ្សែ១តម្លឹង,៤ ប្រាក់៨លានរៀល ,៥-ប្រាក់ដុល្លារ៣០០ ។
មូលហេតុ៖ ឆេះភ្លើងស្រោចមកលើពូក បណ្ដាលឲ្យឆេះតែម្ដង ។
ករណីអគ្គិភ័យខាងលើនេះ មិនបណ្ដាលឲ្យឆ្លងទៅផ្ទះប្រជាពលរដ្ឋផ្សេងទៀតទេ មានប្រជាពលរដ្ឋ និងក្រុមពន្លត់អគ្គិភ័យ បានគ្រប់គ្រងទាន់ពេលវេលា ។ ក្នុងពេលកំពុងកើតហេតុ រថយន្តពន្លត់អគ្គិភ័យ បានចេញជួយអន្តរាគន៍អស់ទឹក១រថយន្ដ កម្លាំងប៉ុស្ដិ៍ និងប្រជាការពារ ព្រមទាំងប្រជាពលរដ្ឋ បានជួយអន្តរាគន៍ជាច្រើនផងដែរ ។ ភ្លើងរលត់ទៅវិញនៅវេលាម៉ោង០៩ និង៥០នាទីព្រឹក៕
មតិយោបល់