ព័ត៌មានជាតិ

រន្ធត់ណាស់! ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តធំពារ រថយន្តតូច មកប៉ះម៉ូតូ២គ្រឿង បណ្តាលឲ្យស្លាប់ និងរងរបួសធ្ងន់៥នាក់

ព្រះវិហារ: នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៨និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធំពារ រថយន្តតូច មកប៉ះអ្នកជិះម៉ូតូចំនួន២គ្រឿង បណ្តាលឲ្យស្លាប់និងរងរបួសធ្ងន់ចំនួន៥នាក់ តាមបណ្តោយផ្លូវជាតិលេខ៦២ ស្ថិតនៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ។

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់ខាងលើនេះ មានអ្នកបើកបរម៉ូតូទី១-ឈ្មោះ ឃិន ចាន់តុលា ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ(ស្លាប់) ។ មានអ្នករួមដំណើរជាមួយ២នាក់៖ទី១-ឈ្មោះ តុញ សៅលី ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ (ស្លាប់) ,ទី២-ឈ្មោះ ម៉ារី ហាន់ណា ភេទស្រី អាយុ១ឆ្នាំ រស់នៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ (ស្លាប់), បើកបរម៉ូតូម៉ាកហុងដារឌ្រីម ស៊េរី2009 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1N- 0842 (ខូចធ្ងន់) ។ ចំណែកអ្នកបើកបរម៉ូតូទី២-ឈ្មោះ អេង ស្រី អាយុ៥០ឆ្នាំ រស់នៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ (រងរបួសបាក់ជើងខាងស្តាំ) បើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី2010 ពណ៌ខ្មៅ ផ្លាកលេខ ព្រះវិហារ 1A 4905 (ខូចខាតស្រាល) ។ ដោយឡែកអ្នកបើកបរថយន្តតូច ឈ្មោះ ទាវ សុផាន់ណា ភេទប្រុស អាយុ៧២ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ (រងរបួសស្រាល) បើកបររថយន្តម៉ាកហាយឡែនឌ័រ ពណ៌ប្រផេះ ផ្លាកលេខភ្នំពេញ 2AH-6172 (ខូចខាតផ្នែកខាងស្តាំ) ។ រីឯអ្នកបើកបររថយន្តធំ បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ ។ រថយន្តម៉ាក hino ,ពណ៌ក្រហមស ផ្លាកលេខភ្នំពេញ 1N-9321 ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះផងដែរ ។ សាកសពជនរងគ្រោះ បានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ កំពុងគ្រប់គ្របកន្លែងកើតហេតុ អនុវត្តតាមនីតិវិធីនៅឡើយ ៕

មតិយោបល់