ព័ត៌មានជាតិ

ប្ដីប្រពន្ធ ២នាក់ ប្ដូរគន្លងផ្លូវមកឆ្វេងដៃ ជ្រុលបុករថយន្តមិនចាំម៉ាក ១គ្រឿង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែង

ព្រៃវែង: កាលពីវេលាម៉ោង ៣និង៤៥នាទីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតតាមផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ ៦២-៦៣ ភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

ដំណើររឿង៖ ម៉ូតូម៉ាក ហុងដា សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IJ-7542 បើកបរដោយឈ្មោះ ណយ វណ្ណេត ភេទប្រុស អាយុ ៣៥ឆ្នាំ (ស្លាប់) រស់នៅភូមិខ្នារ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង រួមដំណើរជាមួយប្រពន្ធ ឈ្មោះ ជឹ ពិសី អាយុ ៣១ឆ្នាំ (ស្លាប់) បើកបរក្នុងទិសដៅពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុ ម៉ូតូបានប្ដូរគន្លងផ្លូវមកឆ្វេងដៃ បណ្ដាលឲ្យជ្រុលទៅបុកថយន្តមួយគ្រឿង មិនស្គាល់ម៉ាក ពេញទំហឹងតែម្តង។

ករណីនេះរថយន្តបើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក ដើម្បីចាត់ការតាមនីតិវិធី ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

មតិយោបល់