ភ្នំពេញៈ នារីជាអតីតនិស្សិតពេទ្យឆ្មប ជាប់អាហារូបករណ៍ ទៅរៀននៅប្រទេសថៃម្នាក់ បានចងកសម្លាប់ខ្លួន នឹងដើមពុទ្រានៅក្នុងដីឡូត៍ មួយកន្លែង បន្ទាប់ពីខំរៀនរហូតដល់មានជំងឺសរសៃប្រសាទ ហើយរត់គេចចេញពីផ្ទះបាត់ខ្លួន រយៈពេលប្រមាណជាង២ខែមកហើយ ។
ករណីធ្វើអត្តឃាតនេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង ៣០ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅចំណុចដីឡូត៍ មួយកន្លែង នៅតាមផ្លូវកែវចិន្តា ក្នុងក្រុម១២ ភូមិ០១ សង្កាត់ជ្រោយចងា្វ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
នារីដែលចងកសម្លាប់ខ្លួន ត្រូវបានគេដឹងថា ឈ្មោះ ឈីវ សំអុន អាយុ៣១ឆ្នាំ មានលំនៅផ្ទះលេខ១៤៦D ផ្លូវលំ ភូមិ០២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ស្នាក់នៅជាមួយបងប្អូន ។
តាមនគរបាលបានអោយដឹងថា នារីរូបនោះបានចងកសម្លាប់ខ្លួន នឹងខ្សែនីឡុង ភ្ជាប់ទៅនឹងដើមពុទ្រា ក្នុងព្រៃ ហើយត្រូវបានក្មេង ៗ ក្នុងភូមិទៅបេះផែ្លពុទ្រាបានប្រទះឃើញ ប្រាប់ឪពុកម្តាយ និងរាយការណ៍ទៅនគរបាលមូលដ្ឋាន ហើយស្គាល់ក៏ប្រាប់បងប្អូន ។
តាមបងស្រីនារីរូបនោះ បានអោយសមត្ថកិច្ចដឹងថា ឈ្មោះ ឈីវ សំអុន មានជំងឺសរសៃប្រសាទ ប្រមាណជិត១០ឆ្នាំមកហើយ។ រយៈពេលប្រមាណជិត២ខែកន្លងទៅនេះ នាងក៏បានរត់ចេញពីផ្ទះបាត់ខ្លួន មិនដឹងទៅទីណា ស្រាប់តែទទួលដំណឹងពីសមត្ថកិច្ច ថាចងកសម្លាប់ខ្លួន ។
តាមព័ត៌មានអោយដឹងទៀតថា ជនរងគ្រោះរូបនោះ ជានិស្សិតពេទ្យ ដែលរៀនពូកែ ប្រឡងជាប់អាហារូបករណ៍ ទៅរៀននៅ ប្រទេសថៃរហូតដល់ជិតចប់ ។ ដោយសារតែការខិតខំរៀន ខ្លាំងពេក បណ្តាលអោយនាងរលាកខួរក្បាល មានជំងឺសរសៃប្រសាទ ហើយ ត្រូវបានសាលាទាក់ទងមកក្រុមគ្រួសារ ឱ្យទៅទទួលយកមកស្រុកកំណើតវិញ និងបានបញ្ចប់ជីវិតដោយចង កសម្លាប់ខ្លួនឯងនៅពេលនេះ ។ សពត្រូវបានក្រុមគ្រួសារបញ្ជូន ទៅកាន់ឈាបនដ្ឋាន វត្តពោធិ៍យារាម ហៅវត្តចាស់ ដើម្បី ធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់