ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្សចំនួន៤នាក់ ស្លាប់និងរងរបួសធ្ងន់

ព្រះវិហារ: នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២៣និង៦នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្ត ធ្វើដំណើរបញ្ច្រាសទិសគ្នា ពីត្បូងទៅជើង នៅលើផ្លូវជាតិលេខ62 ចន្លោះគីឡូម៉ែត្រលេខ38-39 ស្ថិតនៅភូមិជីអោក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ បណ្តាលឲ្យមនុស្សប្រុសស្រីចំនួន៤នាក់ ស្លាប់និងរងរបួសធ្ងន់ ។

ហេតុការណ៍នេះ មានអ្នកបើកបររថយន្តឈ្មោះ ផិន ភក្តី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ របួសស្រាល បើកបររថយន្ត ម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខព្រះវិហារ 2A-7667 បានទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ កំពុងធ្វើដំណើរពីជើងទៅត្បូង , មានអ្នករួមដំណើរ៖

១. ឈ្មោះ សន ស្រីពៅ ភេទស្រីអាយុ៣០ឆ្នាំ រស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ស្លាប់ ។
២. ឈ្មោះ សុភី ភេទស្រី អាយុ៥២ឆ្នាំ រស់នៅភូមិដូចគ្នា របួសបែកមុខខាងឆ្វេង។ ៣. ឈ្មោះ ឆៃ ភេទប្រុស អាយុ ឆ្នាំ រស់នៅភូមិទ្រមូង ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ រងរបួស។ ៤. ឈ្មោះធាន សៀត ភេទប្រុសអាយុ៥៨ឆ្នាំ រស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពុំមានរងរបួស ។ ចំណែករថយន្តV1 ម៉ាក់ហ៊ីយ៉ាន់ដាយពណ៌ខៀវ ក្បាលពាក់ផ្លាកលេខព្រះវិហារ 3A-0189 និងផ្លាកលេខរ៉ឺម៉ក កំពង់ចាម 4A-0012 បើកបររថយន្តឈ្មោះ ផាត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅស្រុកគូលែន ខេត្តព្រះវិហារ បានរត់គេចខ្លួន ។ មានអ្នករួមដំណើរ ឈ្មោះ មាស សុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិអង្គាសដី ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ពុំមានរងរបួស ។ ជនរងគ្រោះបានបញ្ជូនទៅពេទ្យខេត្តកំពង់ធំ។

មូលហេតុ៖ អ្នកបើកបរខ្វះការប្រុងប្រយ័ត្ន។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឲ្យមនុស្សប្រុសស្រីចំនួន៤នាក់ មានស្រ្តីម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់,ខូចខាតរថយន្ដ ចំនួន២គ្រឿង ។ ចំពោះវត្ថុតាងបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់