ព័ត៌មានជាតិ

ចាប់ខ្លួនមនុស្ស៤នាក់ ពាក់ព័ន្ធគ្រឿងញៀន

កំពង់ធំ: ជនសង្ស័យចំនួន៤នាក់ ត្រូវបានប៉េអឹមស្រុកបារាយ៍ ធ្វើការឃាត់ខ្លួនពាក់ព័ន្ធជាមួយនឹងសារធាតុញៀន ស្ថិតនៅចំណុចតំបន់១មករា ក្នុងភូមិតាភោក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីវេលាម៉ោង១១៖៥០នាទី អធ្រាត្រថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦។

មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ ប្រាប់ឲ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះ រួមមានទី១-ឈ្មោះ ហួន សុភ័ក្រ្ដ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិឈើទាល ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ទី២-ឈ្មោះ សែម ភិរម្យ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិឈើទាល ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ទី៣-ឈ្មោះ ទ្រី ភារី អាយុ២៥ឆ្នាំ រស់នៅភូមិព្រៃស្រងែ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងទី៤-ឈ្មោះ អុន សំអន អាយុ២៩ឆ្នាំ រស់នៅភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

មន្ត្រីអាវុធហត្ថបញ្ជាក់ឲ្យដឹងថា ក្រោយធ្វើការឃាត់ខ្លួន និងរកឃើញវត្ថុតាងមួយចំនួនរបស់ជនសង្ស័យរួមមាន ថ្នាំញៀន ពណ៌សថ្លា ប្រភេទម៉ាទឹកកក ចំនួន២កញ្ចប់ ទូរស័ព្ទ៣គ្រឿង ម៉ូតូ២គ្រឿង នាឡិកា១គ្រឿង កាបូប១ និងដែកកេះចំនួន១។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកងរាជអាវុធហត្ថស្រុកបារាយ៍ កសាងសំណុំរឿង ដើម្បីបញ្ជូនទាំងជនសង្ស័យ និងវត្ថុតាងទៅបញ្ជាការដ្ឋានខេត្ត ចាត់ការបន្តតាមនីតិវិធី៕

%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bf%e1%9e%84%e1%9e%89%e1%9f%80%e1%9e%93_30-09-16-1

%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bf%e1%9e%84%e1%9e%89%e1%9f%80%e1%9e%93_30-09-16-2

%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bf%e1%9e%84%e1%9e%89%e1%9f%80%e1%9e%93_30-09-16-3

មតិយោបល់