ព័ត៌មានជាតិ

បង្រ្កាបល្បែងភ្នាល់ជល់មាន់ មួយករណី ឃាត់ខ្លួនមនុស្សចំនួន៥នាក់ មកធ្វើកិច្ចសន្យាអប់រំ

បាត់ដំបងៈ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០១ និង៤៥នាទី អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទ័ណ្ឌ នៃស្នងការដ្ឋាន លោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាលស្រុករុក្ខគីរី បានដឹកនាំកងកម្លាំងក្នុងអង្គភាព ចុះបង្រ្កាបករណីល្បែងជល់មាន់ភ្នាល់ដាក់ប្រាក់ មួយកន្លែង នៅចំណុចភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង ។

ដោយករណីខាងលើនេះ បានធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន០៥នាក់ ភេទប្រុស ក្នុងចំណោមអ្នកប្រព្រឹត្តផ្សេងទៀត ដែលរត់គេចខ្លួន ស្របពេលសមត្ថកិច្ច ចុះទៅដល់ទីនោះ ។ ដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ម៉ូតូចំនួន១៣គ្រឿង មាន់ជល់ចំនួន០៣ក្បាល កៅស៊ូជ័រ ជាសង្វៀន សម្រាប់ជល់មាន់ចំនួន០៣ដុំ ស្ថិតនៅទីកន្លែងនោះ ត្រូវបានដកហូត ។

នៅក្រោយពេលធ្វើកំណត់ហេតុ សាកសួរបំភ្លឺរួច សមត្ថកិច្ចនគរបាលបានធ្វើការអប់រំណែនាំ ដោយធ្វើកិច្ចសន្យា ឱ្យពួកគាត់បញ្ឈប់សកម្មភាពល្មើសនេះបន្តទៀត រួចបានឱ្យវិលត្រឡប់ទៅ លំនៅដ្ឋានវិញ ៕

មតិយោបល់