ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា​ បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់ រងគ្រោះបាក់ជើងម្ខាង

ឧត្តរមានជ័យ: នៅវេលាម៉ោង១០និង១៥នាទីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅផ្លូវលេខ៦៧B ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១១៦-១១៧ ស្ថិតនៅភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ បាក់ជើង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ រវាងម៉ូតូ និងម៉ូតូ ក្នុងទិសដៅស្របគ្នា ពីត្បូងទៅជើង បង្កឡើងដោយម៉ូតូ១គ្រឿងម៉ាក IBR ពាក់ផ្លាកលេខ ១GB ៥៦៦៣ ភ្នំពេញ បើកបរដោយឈ្មោះ ណុប ស្រស់ ភេទប្រុស អាយុ២៣ឆ្មាំ មុខរបរកម្មករសំណង់ រស់នៅភូមិអូរគគីកណ្តាល ឃុំលំទង ស្រុកអន្លង់វែង បើកទៅបុកម៉ូតូសេ១០០ កូរ៉េពណ៌ក្រហម គ្មានផ្លាកលេខ បើកបរដោយឈ្មោះ អ៊ី សាម ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរ ជាងជួសជុលគោយន្ត រស់នៅភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បណ្តាលឲ្យរងរបួសធ្ងន់ បាក់ស្មងជើងខាងឆ្វេង ។

មូលហេតុ៖ អ្នកបើកបរម៉ូតូសេ១០០កូរ៉េ បត់ឆ្វេងមិនបានមើលក្រោយ ។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកអន្លង់វែង ចំណែកម៉ូតូទាំងពីរគ្រឿង យកទៅរក្សាទុក នៅអធិការនគបាលស្រុកអន្លង់វែង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់