កំពង់ស្ពឺៈ នៅវេលាម៉ោង ៤និង១០នាទីទៀបភ្លឺឈានចូលថ្ងៃអង្គារ១៤ រោច ខែបុស្សត្រូវនិង ថ្ងៃទី១២ខែមករា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៩២-៩៣ ត្រង់ចំណុចភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានរថយន្ត ១គ្រឿងម៉ាក FORD RANGER ពណ៌ត្រេអី ពាក់ស្លាកលេខ ខេមរភូមិន្ទ 02. 2-6829 អ្នកដោយឈ្មោះ ហេង រ៉ានី ភេទប្រុស អាយុ ២៥ឆ្នាំ អ្នករួមដំណើរចំនួន ៤នាក់ រួមមាន៖
១- ឈ្មោះ មិន ឆោម ភេទប្រុស អាយុ ៣៦ឆ្នាំ។
២- ឈ្មោះ ចែម សារឿន ភេទស្រី អាយុ ៣៨ឆ្នាំ ។
៣ -ឈ្មោះ ឆោម ករុណាប ភេទប្រុស អាយុ ១០ឆ្នាំ។
៤ -ឈ្មោះ ឆោម សុវណ្ណ ភេទប្រុស អាយុ ៣៥ឆ្នាំ អ្នកទាំង៥ រស់នៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បើកបរមកពីទិសខាងកើត ទៅទិសខាងលិច មកដល់ចំណុចខាងលើ ដាច់កង់រេចង្កូតចូលចំណែកផ្លូវម្ខាងទៅបុក រថយន្ត ១គ្រឿង ម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-5007 អ្នកបើកបរដោយឈ្មោះ ភេទប្រុស អាយុ ឆ្នាំ (ជនជាតិចិន) មិនទាន់ស្គាល់ឈ្មោះ ស្នាក់នៅភូមិដែលបើកបរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យ គ្រោះថ្នាក់មនុស្ស ដូចខាងក្រោម៖
– ស្លាប់ មនុស្ស ១នាក់ប្រុស (អ្នករួមដំណើរឈ្មោះ មិន ឆោម ភាគី រថយន្តFORD)
– របួសស្រាលចំនួន ៤នាក់ ស្រី ២នាក់ (ភាគីរថយន្តFORD)
– របួស ២នាក់ ប្រុស (ជនជាតិចិន ) មិនស្គាល់ឈ្មោះ
– ខូចខាតរថយន្ត ២គ្រឿង ធ្ងន់។
ចំពោះអ្នករបួស ត្រូវបានរថយន្តសង្រ្គោះ មន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ សពត្រូវបានរថយន្តកងទ័ពការពារកោះឆ្នេរ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ វត្ថុតាងទាំងពីររឿងបានយកមករក្សាទុក នៅអធិការដ្ឋានគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់