លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន នឹងវិលមកកម្ពុជាម្តងទៀត ដើម្បីសិក្សាពីកាសែតនៅកម្ពុជា ។ នេះបើតាមការបញ្ជាក់ពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា នៅព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៦ ។
គេនៅចាំបានថា កាលពីថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ ២០១៦ លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីនបានទស្សនៈកិច្ចនៅកម្ពុជា ដែលអមដំណើរដោយអ្នកប្រដាល់ល្បីឈ្មោះ លើពិភពលោក ម៉ានី ប៉ាគីអាវ ។
ក្នុងវេទិការកិច្ចពិភាក្សាតុមូលការប្រៀបធៀបស្ថានភាពប្រព័ន្ធផ្សព្វផ្សាយ នៅកម្ពុជា និង បណ្តាប្រទេសក្នុងអាស៊ាន លោក រដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា លោក Rodrigo Duterte នឹងវិលមកកាន់កម្ពុជាសារជាថ្មីម្តងទៀត ដើម្បីសិក្សាពីវិស័យសារព័ត៌មាននៅកម្ពុជា ។
លោក ខៀវ កាញារីទ្ធថា «នៅពេលដែល ប្រធានាធិបតី Duterte មកកាន់កម្ពុជាខ្ញុំឃើញថា អត់មានក្រសួងព័ត៌មានទេ តែឃើញរដ្ឋមន្ត្រីព័ត៌មាន ដែលក្រុមគេទាំងអស់ខុសពីមុន លើកនេះរជ្ជកាលលោក Duterte អត់មានអ្នកកាសែត Professional ធ្វើការជាមួយគាត់ទេ តែសុទ្ធតែជាអ្នកជំនាញ Social Media ទាំងតែម្តង សូម្បីតែរដ្ឋមន្ត្រីព័ត៌មានរបស់គាត់ ក៏មិនដែលធ្វើការក្នុងរដ្ឋាភិបាល ចឹងបានគាត់សូមមកកាន់កម្ពុជាម្តងទៀត ដើម្បីសូមរៀនសូត្រពីកម្ពុជា» ៕
មតិយោបល់