ព័ត៌មានជាតិ

ភ្លើងធូបក្លាយជាអគ្គិភ័យឆេះកុដិព្រះសង្ឃនៅវត្តនួនមុនីរាម(វត្តក្បាលជួរលើ)

ក្រចេះ: ករណីអគ្គីភ័យមួយឆេះកុដិព្រះសង្ឃនៅវត្តនួនមុនីរាម(វត្តក្បាលជួរលើ) បង្កការភ្ញាកើផ្អើលកាលពីវេលាម៉ោង ១១ និង ២០ ថ្ងៃទី ១២ ខែមករា ឆ្នាំ២០២១
ស្ថិតនៅភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
នៅពេលកើតហេតុកម្លាំងប៉ុស្តិ៍នគររដ្ឋបាលសំបុក រួមជាមួយកម្លាំងប្រជាការពារ និងប្រជាពលរដ្ឋចំណុះជើងវត្ត បានសហការណ៍ជួយពន្លត់ ដោយប្រើប្រាស់ឡានទឹកឯកជនអស់ចំនួនពីរឡានទើបគ្រប់គ្រងអគ្គិភ័យបានទាំងស្រុងសម្ភារ:ខូចខាត រួមមាន÷
1/- កុដិសាងសង់អំពីឈើប្រកក្បឿង ទំហំ 5×6ម (ខូចខាតទាំងស្រុង ) ។ មួយខ្នងទៀតឆេះរោលជញ្ជាំង០១ចំហៀង ។
2/- ប្រាក់ចំនួន80.000រៀល ។
មូលហេតុ ÷ បណ្តាលមកពីភ្លើងធូប៕

 

មតិយោបល់