ព័ត៌មានជាតិ

ក្មេងស្ទាវ២ក្រុមវាយតប់គ្នា ផ្អើលភ្ងៀវបរទេស នៅសង្កាត់កោះរ៉ុង

(ព្រះសីហនុ): បើតាមភ្នាក់ងារបានដកស្រង់សម្តីសមត្ថកិច្ចថា នៅវេលាម៉ោង១រសៀលថ្ងៃទី១៧ខែមេសាឆ្នាំ២០១៦ភូមិកោះតូច សង្កាត់កោះរ៉ុង.ក្រុងខេត្តព្រះសីហនុ មានករណីបង្ករបួសស្នាមមួយ បានកើតឡើង ដែលបង្កដោយក្មេងស្ទាវពីរក្រុម ។
បើតាមសមត្ថកិច្ច ជនដៃដល់មានគ្នា ចំនួន២នាក់ 

១,ឈ្មោះហេង,ចិត្រ្តា

ភេទប្រុសអាយុ២៩ឆ្នាំ.ជនជាតិខ្មែរ.មុខរបរមេការផ្ទះសំណាក់ស្នាក់នៅក្រុម៤.ភូមិកោះតូច.ស,កកោះរ៉ុង.ក្រុង_ខេត្តព្រះសីហនុមានស្រុកកំណើតភូមិផ្លូវពោធិវង្ស.ឃុំស្វាយលួង.ស្រុកកណ្តៀង.ខេត្តពោធិសាត់ ។ ២.លឹម,សុខលេងភេទប្រុសអាយុ២៤ឆ្នាំ.ជនជាតិខ្មែរ.មុខរបរកម្មករទូកស្នាក់នៅដូចគ្នា.ស្រុកកំណើតភូមិអូរវ៉ៃ.ឃុំស្ពឹ.ស្រុកចម្ការលើ.ខេត្តកំពង់ចាម(បានរត់គេចខ្លួនបាត់) បានយកកៅអីជ័រវាយទៅលើជនរងគ្រោះ   

១_ឈ្មោះឈាង,សុីហ៊ាងភេទប្រុសអាយុ១៩ឆ្នាំ,ជនជាតិខ្មែរ.មុខរបរសិស្សស្នាក់នៅក្រុម៤២.ភូមិ១.ស,ក៤.ក្រុង_ខេត្តព្រះសីហនុរងរបួសស្រាសហើមថ្ពាល់ខាងស្តាំ។–២_ឈ្មោះង៉ែត,សុីហេងភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរមុខរបរនិស្សិតឆ្នាំទី៣ស្នាក់នៅភូមិ១,ស,ក.ក្រុង_ខេត្តព្រះសីហនុ.រងរបួសស្រាលត្រង់ភ្នែកខាងស្តាំ។
-៣_ឈ្នោះឡៅ,សុភ័ក្រភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរ.មុខរបរសិស្សស្នាក់នៅភូមិ១.ស,ក៤.ក្រុង_ខេត្តព្រះសីហនុរង.របួសស្រាលត្រង់ជង្គង់ខាងស្តាំ។–៤_ឈ្មោះឡៅ,ប៊ុនរ៉ុងភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរ.មុខរបរសិស្សស្នាក់នៅដូចគ្នា.រងរបួសស្រាលរលាត់ដៃខាងឆ្វេង ។
បច្ចុប្បន្នជនសង្ស័យម្នាក់ ត្រូវបាននគរបាលប៉ុស្តិ៍សង្កាត់កោះរ៉ុង បានបញ្ជូនខ្លួនមកកាន់ស្នងការនគរបាលខេត្តព្រះសីហនុ ៕

មតិយោបល់