ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ក្រុមក្មេងជិះម៉ូតូបង្ហោះ បង្កភាពអនាធិបតេយ្យក្នុងមូលដ្ឋាន ៧នាក់ ធ្វើការអប់រំណែនាំ នៅស្រុកថ្មគោល

បាត់ដំបងៈ កាលពីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ អនុវត្តតាម យោបល់ណែនាំរបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទាក់ឃាត់ក្រុមអ្នកជិះម៉ូតូបង្ហោះតាមដងផ្លូវបង្កភាពអនាធិបតេយ្យក្នុងមូលដ្ឋាន ក្នុងនោះបានឃាត់អ្នកជិះម៉ូតូចំនួន ០៧នាក់ និងម៉ូតូចំនួន០៥គ្រឿង។

ក្រោយធ្វើការសាកសួរ នគរបាលស្រុកបានធ្វើ ការអប់រំណែនាំ ដោយមានកិច្ចសន្យានិងឱ្យអា ណាព្យាបាលមកធានាទៅមូលដ្ឋានវិញ៕

មតិយោបល់