(កណ្ដាល)៖ នៅថ្ងៃទី១៣ មេសា ២០១៦ វេលាម៉ោង២១:០០ នាទី នៅចំណុចភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់ណ្តាល ខេត្តកណ្តាល ករណីស្រាវជ្រាវ និងបង្ក្រាប ឈានដល់ការចាប់ខ្លួន តាមដីការបស់សាលាដំបូងខេត្តកណ្ដាល លើបុរសម្នាក់ ពីបទហិង្សាដោយចេតនា មានស្ថានទំងន់ទោស។
ក្រោមការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន កម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាល ពុកឬស្សី បានស្រាវជ្រាវ សើុបអង្កេត ចាប់ខ្លួនតាមដីកា បុរសម្នាក់ ឈ្មោះ ហុឺន សុជាតិ ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខរបរ កសិករ បច្ចុប្បន្នស្នាក់នៅភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល តាមដីកាលេខ៨១៤ ចុះថ្ងៃទី១៦ តុលា ២០១៥ របស់លោក ផូង វណ្ណ ចៅក្រមសើុបសួរ សាលាដំបូងខេត្តកណ្តាល ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បានប្រព្រិត្តនៅភូមិពុកឬស្សីក្រោម ឃុំ ពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី១១ ខែតុលា ២០១៤ កន្លងទៅ បច្ចុប្បន្នករណីនេះ សមត្ថកិច្ចកំពុងបន្តចាត់ការ តាមនីតិវិធី៕
មតិយោបល់