ព័ត៌មានជាតិ

Update៖ បុរសម្នាក់ជិះម៉ូតូលឿនបុកខឿនផ្លូវ បោកក្បាលស្លាប់ភ្លាមៗ មួយរំពេច នៅខណ្ឌច្បារអំពៅ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង ៩និង៤៥នាទីយប់ ត្រង់ចំណុចមុខវត្តនិរោធ លើផ្លូវជាតិលេខ១ ភូមិបឹងឈូក ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រវាងម៉ូតូបុកឃឿនផ្លូវ ។

ម៉ូតូម៉ាក Suzuki Smash ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BD.5939 បើកបរដោយឈ្មោះ ហេង ផល្លីន ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរបុគ្គលិក NAGA ស្នាក់នៅផ្ទះលេខ៣២៤ ផ្លូវលំ ភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ) ជិះតែម្នាក់ឯង ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត លុះដល់ត្រង់ចំណុចកើតហេតុខាងលើបានបុកឃឿនផ្លូវ។

សម្ភារ:ខូចខាត៖
ម៉ូតូខូចខាតធ្ងន់ ១គ្រឿង ប្រគល់ឲ្យក្រុមគ្រួសារយកទៅរក្សាទុក សពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ផ្អែកតាមច្បាប់ចរាចរណ៍ផ្លូវគោកការវាស់វែងពិនិត្យកន្លែងកើតហេតុ សន្និដ្ឋានបានថា៖ អ្នកបើកបរម៉ូតូ បើកបរលឿន ខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់