ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងជំនាញអធិការដ្ឋានបឹងកេងកង និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក សហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើល ល្បែងពាណិជ្ជកម្មក្រសួងមហាផ្ទៃ បានឃាត់ខ្លួនមនុស្សប្រុស.ស្រី ចំនួន៦នាក់ពាក់ព័ន្ធករណីល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៊ីនធើណីត។ ប្រតិបត្តិការបានធ្វើឡើង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៥និង៤០នាទី នៅចំណុចផ្ទះលេខ៨៦B ផ្លូវលេខ១៩៩ ក្រុមទី២៧ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
មន្ត្រីមនុស្សសរុបចំនួន០៦នាក់ រួមមាន៖១-ឈ្មោះ ហៀង ចាន់និត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ (ជាម្ចាស់ទីតាំង) ២-ឈ្មោះ សួង ស្រីយ៉ា ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ (ជាប្រពន្ធម្ចាស់ទីតាំង), ៣-ឈ្មោះ ប៉ែន សុផានី ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ (ជាបុគ្គលិក), ៤-ឈ្មោះ ហៀង សំណាង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ(ជាបុគ្គលិក), ៥-ឈ្មោះ ជឹម សាក់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ (អ្នកលេង) និង៦-ឈ្មោះ អ៊ុក ណារិន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ (អ្នកលេង) ។
សម្ភារដកហូត៖-លិខិតអនុញ្ញាតបើកអាវជីកម្មបម្រើសេវាអ៊ីនធើណិតចំនួន១, ២- វិញ្ញាប័នបត្រអនុញ្ញាតអាជីវកម្មផ្ដល់ដោយសាលារាជធានីភ្នំពេញចំនួន១, ៣- ម៉ាស៊ីនព្រីនចំនួន១គ្រឿង, -ទូរទស្សន៍ចំនួន១គ្រឿង,-កុំព្យូទ័រលើតុចំនួន១គ្រឿង,-Monitor ចំនួន១គ្រឿង, -ប្រាក់ដុល្លារចំនួន១៥៥$ ,លុយរៀលចំនួន២៧០,០០០រៀល, -ត្រាពងក្រពើចំនួន១និងឯកសារមួយចំនួនទៀត, -ម៉ូតូចំនួន២គ្រឿងម៉ាកSoppy ពណ៌ផ្កាឈូកលាយសពាក់ផ្លាកលេខ បាត់ដំបង 1M-1381 បុកម៉ាល់Soppy ពណ៌ខៀវ ពាក់ផ្លាកលេខ ប៉ៃលិន 1A-8351។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មក្រសួងមហាផ្ទៃ ចំណែកទីតាំងខាងលើត្រូវបានលោកព្រះរាជអាជ្ញារង សម្រេចបិទបណ្តោះអាសន្ន៕
មតិយោបល់