ព័ត៌មានជាតិ

ស្រ្តីវៀតណាមម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចទូរសព្ទ័ដៃ អាជីវករ នៅផ្សារអូឡាំពិក

ភ្នំពេញ: នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០ មានករណីលួច ទូរសព្ទ័ដៃម៉ាក oppo ពណ៌ទឹកប្រាក នៅចំណុចក្នុងតូបលេខ១៣៤D២ ជាន់ទី២ផ្សារអូឡាំពិក ផ្លូវ១៩៣ ភូមិ០២ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ង៉ុក ធីហាំង ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិវៀតណាម ទីលំនៅផ្ទះលេខ៣២១ ផ្លូវនរោត្តម ភូមិ១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។ ចំណែកជនរងគ្រោះឈ្មោះ ឆាយ វណ្ណរ៉ា ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាជីវករ ផ្សារអូឡាំពិក ផ្ទះលេខ៦០B ផ្លូវលេខ១៤៦ ក្រុមទី៤៩ ភូមិ១ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

វត្ថុតាងទូរសព្ទ័ដៃ០១ គ្រឿងម៉ាក oppo ពណ៌ទឹកប្រាក់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់