កំពង់ស្ពឺៈ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៤និង៣នាទីទៀបភ្លឺ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១០៥-១០៦ ត្រង់ចំណុចភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច មានរថយន្ត ១គ្រឿង ម៉ាក សៀក ម៉ែន ពណ៌ស ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3E-7411 សឺម៉ីរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-6977 បើកបរដោយឈ្មោះ ងឹន សុខលី ភេទប្រុស អាយុ ៣៩ឆ្នាំ ស្នាក់នៅភូមិសេនសុនជើង ឃុំស្រងែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បើកបរមកពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចខាងលើ ក៏មានរថយន្ត ១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A -2397 ជារបស់ក្រុមហ៊ុន កូកា កូឡា អ្នកបើកបរមិនស្គាល់ឈ្មោះ អ្នករួមដំណើរ ឈ្មោះ ជា សុភាព ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅ ផ្ទះលេខ៩ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបើកបរស្របទិសគ្នា បានបុកពីក្រោយ
បណ្តាលឲ្យគ្រោះថ្នាក់ មនុស្សនិងខូចខាតសម្ភារដូចខាងក្រោម៖
– របួសមនុស្ស ១នាក់ ប្រុស ( អ្នករួមដំណើរ ជា សុភាព )
– ខូចខាតរថយន្ត ២គ្រឿង ធ្ងន់
ចំពោះអ្នកបើកបររថយន្ត ហ៊ីយ៉ាន់ដាយ ពេលបុករួចបានចុះគេចខ្លួនបាត់ វត្ថុតាងទាំងពីរគ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី មកដល់ម៉ោងនេះចរាចរណ៍ដំណើរជាធម្មតាវិញ៕
ព័ត៌មានជាតិ
មតិយោបល់