ព័ត៌មានជាតិ

បុរសចំណាស់ម្នាក់ ចុះមើលមងបណ្ដាលឲ្យលង់ទឹកស្លាប់ នៅខេត្តកំពង់ធំ

កំពង់ធំ: នៅថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៧និង០០នាទីព្រឹក ចំណុចភូមិតាំងក្រសៅ ឃុំនង ស្រុកសណ្តាន់ មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០១លើក។

ជនរងគ្រោះឈ្មោះ ហៀប ញឹម ភេទប្រុស អាយុ ៦៧ឆ្នាំ។

មូលហេតុ៖ ចុះមើលមងក្នុងទឹកស្ទឹងបណ្តាលឱ្យលង់ស្លាប់។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ និងប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់