ព័ត៌មានជាតិ

Ronaldo​ ​ចែ​ក​ផ្លូវ​ជា​មួ​យ​នឹ​ង​​ ​I​r​i​n​a​ S​h​a​yk​

យោងតាមសារព័ត៌មាន មេត្រូ ដែលចុះផ្សាយនៅពេលថ្មីៗនេះបាន​ឲ្យដឹងថា ​ម្ចាស់ពានរង្វាន់ Ballon d’Or កីឡាករ Cristiano Ronaldo បានចែកផ្លូវគ្នាដើរ ជាមួយនឹងតារាម៉ូដែល Irina Shayk ខណៈដែលនាង Unfollow កីឡាករព័រទុហ្គាលនេះនៅលើធ្វីតទ័រ ។​
Ronaldo
ក្រោយពីទទួលបានពាន​ Ballon d’Or ដែលជាកីឡាករ​លេងល្អប្រចាំឆ្នាំ ២០១៤ នោះ Ronaldo បានលេចឭពាក្យចចាមអារាមថា បានចែកផ្លូវគ្នាដើរ ជាមួយនឹង តារាម៉ូដែលរុស្ស៊ីនាង Irina Shayk បន្ទាប់ពីមិនឃើញស្រីស្រស់រូបនេះ ចូលរួម​ក្នុងព្រឹត្តិការណ៍ លើកពានរង្វាន់របស់ Ronaldo ។ កន្លងមក គេ​ចាំបានថា រាល់ព្រឹត្តិការណ៍របស់ក្លិប Real Madrid ជាពិសេស​វត្តមានរបស់ Ronaldo ក្នុងព្រឹត្តិការណ៍ណា ក៏នាងចូលរួមដែរ តែប្លែកអ្វី លើកនេះ នាងមិនចូលរួម ។​ ទន្ទឹមជាមួយនឹងគ្នានេះដែរ សារព័ត៌មាន ក្នុងប្រទេស​អេស្ប៉ាញ បានចុះផ្សាយថា ពួកគេបាន​ផ្តាច់ចំណងស្នេហានឹងគ្នា ។ សារព័ត៌មាន El Mundo Deportivo បានចុះផ្សាយផងដែរថា ពួកគេបានចែកផ្លូវគ្នាមែនទែនហើយ ​ខណៈដែល នាង Irina Shayk បាន Unfollow កីឡាករ Ronaldo នៅលើធ្វីតទ័រ ៕​

មតិយោបល់