តាកែវៈ កាលពីវេលាម៉ោង ១រហូតដល់ម៉ោង៣ ទៀបភ្លឺឈានចូលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ មានករណីរំលោភនិងប្លន់ ត្រង់ចំណុចបន្ទប់ក្រោមផ្ទះ ស្ថិតនៅភូមិស្វាយស ឃុំរាមអណ្ដើក ស្រុកគីវង់ ខេត្តតាតែវ។
ជនរងគ្រោះឈ្មោះ ប ម ភេទស្រី អាយុ ៧៨ឆ្នាំ ។
ដំណើររឿង៖ ជនសង្ស័យបានស្រែកហៅជនរងគ្រោះឲ្យបើកទ្វារ នៅក្នុងខណៈនោះ ជនរងគ្រោះបើកទ្វារចេញមករកមើលមិនឃើញ គាត់ក៏ចូលទៅក្នុងបន្ទប់វិញ ស្រាប់តែជនសង្ស័យនៅទីនោះដែរ ក្រោយមកក៏ចាប់ផ្ដើមធ្វើសកម្មភាពបង្ខំលើផ្លូវភេទ ជនរងគ្រោះរហូតបានសម្រេច ហើយគម្រាមយកចញ្ចៀន១វង់ លុយ៥ម៉ឺនរៀល ចេញទៅក្រៅបាត់។
ក្រោយកើតហេតុសមត្ថកិច្ច ចុះត្រួតពិនិត្យជុំវិញកន្លែងកើតហេតុ ដើម្បីប្រមូលភស្ភុតាងកសាងសំណុំរឿង និងកំណត់មុខសញ្ញាជនសង្ស័យ មកផ្ដន្ទាទោសតាមច្បាប់៕
មតិយោបល់