បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានទទួលបណ្ដឹងពីឈ្មោះនៀម ចាន់រី ភេទស្រីអាយុ៥១ឆ្នាំមានទីលំនៅនៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ដែលត្រូវជាបងស្រីរបស់ជនរងគ្រោះឈ្មោះន.ចថអាយុ៣២ឆ្នាំថាមានករណីរំលោភសេពសន្ថវ:លើប្អូនស្រីរបស់ខ្លួន(ជាមនុស្សមានសតិមិនគ្រប់)ក្នុងកំឡុងខែធ្នូឆ្នាំ២០២០វេលាម៉ោងប្រហែល១៧ជាង។
ក្រោយពីទទួលពាក្យបណ្ដឹងកម្លាំងនគរបាលក្រុងបានធ្វើការស៊ើបអង្កេតស្រាវជ្រាវនិងសុំការអនុញ្ញាតពីឯកឧត្តមគឺប៊ុណ្ណារ៉ាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងនៅថ្ងៃទី១២ខែមករាឆ្នាំ២០២១វេលាម៉ោង១៤និង៤៥នាទីកម្លាំងនគរបាលក្រុងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះលន់ប៉ុកភេទប្រុសអាយុ៤២ឆ្នាំរស់នៅចំនុចក្រុមទី១២ភូមិច្រាបក្រសាំងសង្កាត់វត្តគរក្រុងបាត់ដំបងមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ។
នៅចំពោះសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានរំលោភទៅលើជនរងគ្រោះឈ្មោះនៀមចាន់ថាភេទស្រីអាយុ៣២ឆ្នាំពិតប្រាកដមែន។
បច្ចុប្បន្នជនល្មើសត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់