ព័ត៌មានជាតិ

បង្ក្រាបជនជាតិឡាវ២នាក់ ករណីជួញដូរឆ្លងដែន និងដកហូតគ្រឿងញៀន៤១ដុំ នៅត្រង់​បន្ទាត់ព្រំដែនកម្ពុជា-ឡាវ

ស្ទឹងត្រែង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១កើត​ ខែមាឃ​ ឆ្នាំជូត​ ទោស័ក​ ព.ស.​ ២៥៦៤​ ត្រូវនឹងថ្ងៃទី​១៤​ ខែមករា​ ឆ្នាំ២០២១ កម្លាំងមន្រ្តីនគរបាលអនុវត្តច្បាប់ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងមន្រ្តីនគរបាលអនុវត្តច្បាប់ នៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាប ករណីជួញដូរឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ​តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្រ្ត​ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់​ ជាជនជាតិ​ឡាវ ​។

ដោយឡែកនៅព្រឹកថ្ងៃទី១៥ ខែមករា ឆាំ្ន២០២១ វេលាម៉ោង០៩ និង១០នាទី មន្រ្តីអនុវត្តច្បាប់ បាននាំជនសង្ស័យមកបង្ហាញទីតាំងលាក់គ្រឿងញៀន ដោយបានរកឃើញវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន៤១ដុំ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ មន្រ្តីអនុវត្តច្បាប់ នៃការិយាល័យប្រឆាំងគ្រឿងញៀន កំពុងរៀបចំសំណុំឯកសារបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្ត និងស្វែងរកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់