ព័ត៌មានជាតិ

ប្រាក់ជាង ៤១៤ លានរៀល បានពីការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍

ព្រៃវែង: លោក រស់ វណ្ណា ស្នងការរងសណ្តាប់ធ្នាប់ ថ្លែងថា ចាប់តាំងពី ច្បាប់ចរាចដាក់ឲ្យអនុវត្ត ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានធ្វើការផាកពិន័យអ្នកល្មើសច្បាប់ចរាច បានថវិកាចំនួនជាង៤០០លានរៀល។

យោងតាមរបាយការណ៍ របស់ លោក រស់ វណ្ណា នៅក្នុងកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យ ថវិកាបានមកពីការផាកពិន័យអន្តរការ ការគ្រប់គ្រង ការបែងចែក ថវិកាឧបត្ថម្ភពី សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៧ ខែ មេសា ឆ្នាំ ២០១៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។

លោក រស់ វណ្ណា ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ បានធ្វើរបាយការណ៍ស្តីសកម្មភាពការងារ នគរបាលចរាចរណ៍ផ្លូវគោក អនុវត្តន៍បាន ក្នុងនោះលោកស្នងការរងបានរាយការណ៍ ពីលទ្ធផល នគរបាលចរាចរណ៍ផាកវិន័យរយៈពេលកន្លងមក រហូតមកដល់ បច្ចុប្បន្ន នគរបាលចរាចរណ៍រកចំណូលបានមកពីការផាវិន័យ សរុបចំនួន ៤១៤.២៧៥.០០០ រៀល។

លោកក សេក ភូមី ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់សាធារណៈ បានកោតសសើរ ដល់មន្រ្តីជំនាញចរាចរណ៍តែងតែខិតខំប្រឹងប្រែង បំពេញភារកិច្ច ការផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ និងការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកថ្មី ទទួលបានជោគជ័យ លោកបាន បន្ថែមទៀតថា ទន្ទឹមនឹងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឧបត្ថម្ភដល់មន្រ្តីនគរបាលចរាចរណ៍ដែលបានខិតខំប្រឹងប្រែង ក្នុង១ នាក់ ចំនួន ៤.០០០ រៀលក្នុង១ថ្ងៃ បញ្ចូលក្នុងគណនេយ្យនេះសំរាប់មន្រ្តីចរាចរណ៍ លោកបានសំណូមពរ ដល់មន្រ្តីនគរបាលចរាចរណ៍បន្តផ្សព្វផ្សាយ អប់រំ ច្បាប់ចរាចរណ៍ថ្មីនេះ ដល់ប្រជាពលរដ្ឋឲ្យបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន និងរឹតបន្តឹងច្បាប់ឲ្យបានម៉ឺងម៉ាត់ ដើម្បីបញ្ជៀសការគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំផុត៕

PV1 PV2

មតិយោបល់