ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់នៅសំណាក់ ផាម ទ្រី បន្ទាប់ពីគាស់តូប លក់ ខោអាវ សរុប ជា ប្រាក់ អស់ ប្រហែល ១៤,០០០, ០០០

បាត់ដំបង: ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយអនុវត្តន៍ តាម ការ ណែនាំ បញ្ជា ផ្ទាល់ ពីលោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា លោក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារ នគរបាល ព្រហ្មទណ្ឌ និង មាន ការ សម្របសម្រួល ទៅលេី នីតិវិធី ពី លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលា ដំបូង ខេត្ត បាត់ដំបង នៅ ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ១០និង៥៤នាទី នៅ ចំណុច ផ្ទះ សំណាក់ ផាម ទ្រី ស្ថិតក្នុងភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ កម្លាំង ក្រុម អន្តរាគមន៍ បង្ការ បង្ក្រាប ចុះ ប្រតិបត្តិការ អនុវត្តន៍ តាម ដីកាបញ្ជា ឲ្យ ចូល ខ្លួន លេខ ០២ អ.យ ចុះ ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២១ របស់ ឯកឧត្ដម គឺ ប៊ុណ្ណារ៉ា តំណាង អយ្យការ នៃ អយ្យការ អមសាលា ដំបូង ខេត្ត បាត់ដំបង បាន បញ្ជា ឲ្យ ធ្វេីការ នាំខ្លួន ជនសង្ស័យ ០១ នាក់ ឈ្មោះ អឿត ពេក ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅ មិន ពិតប្រាកដ ពាក់ព័ន្ធ នឹង ករណី លួច មាន ស្ថានទម្ងន់ ទោស ( គាស់តូប លក់ ខោអាវ ) ដែល ប្រព្រឹត្ត ឡើង នៅ ចំណុច ផ្សា រ ភ្ជាវ ឃុំ ត្រែង ស្រុក រតន: មណ្ឌល ខេត្តបាត់ដំបង កាលពី ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២១ ។
ជនសង្ស័យ ខាងលេី បាន ធ្វេី សកម្មភាព គាស់ សោរ ទ្វារតូប រួច លួច យក ខោអាវ ដែល តាំង លក់ របស់ ជនរងគ្រោះ ឈ្មោះ អ៊ុក ស្រី អូន ភេទស្រី អាយុ ៥០ ឆ្នាំ មានទីលំនៅ ភូមិ ភ្ជាវ ឃុំ ត្រែង ស្រុក រតន: មណ្ឌល ខេត្តបាត់ដំបង ។

សម្ភារ: បាត់ បង់ មាន ៖
– ខោ ចំនួន ៣០០ ខោ
– អាវ ចំនួន ៥០ អាវ
– សរុប ជា ប្រាក់ អស់ ប្រហែល ១៤,០០០, ០០០ រៀល

បច្ចុប្បន្ន ការិយាល័យ ជំនាញ កំពុង តែ ធ្វេីការ កសាងសំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាមនីតិវិធី៕

 

មតិយោបល់