ព័ត៌មានជាតិ

ភ្លៀងលាយខ្យល់កន្រ្តាក់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋនិងដើមឈើ រងការខូចខាត

សៀមរាបៈ កាលពីវេលាម៉ោង១៩និង៣០នាទីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ មានករណីគ្រោះធម្មជាតិ ភ្លៀងលាយខ្យល់កន្រ្តាក់ បានបណ្តាលឲ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ មួយចំនួន រងការខូចខាត និងដើមឈើ ចំនួន០៥ដើម បានរលំដួលមកលើដងផ្លូវ ក្នុងនោះផ្លូវជាតិលេខ៦ ម្តុំស្ពានក្អែក (៣ដើម) ក្នុងភូមិតាប្រាក់ (១ដើម) និងនៅក្នុងភូមិកំពង់ថ្កូវ (០១ដើម) ។

បន្ទាប់ពីទទួលសេចក្តីរាយការណ៍និងដោយមានការណែនាំពី លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏ដូចជា លោកនឹម សុវណ្ណ អភិបាលស្រុកប្រាសាទបាគង ស្តីទី កម្លាំងនគរបាល នៃអធិការដ្ឋានស្រុកប្រាសាទបាគង ដោយមានចូលរួមពីបងប្អូន ប្រជាកាពារបាន សហការគ្នាធ្វើការកាត់ប្រមូលយកចេញ នូវដើមឈើទាំងនោះ ចេញពីដងផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើរ ជូនបងប្អូនប្រជាពលរដ្ឋ និងបន្ត ស្រាវជ្រាវ រកករណីរងគ្រោះនិងករណីខូចខាតក្នុងមូលដ្ឋានបន្តទៀត ៕

មតិយោបល់