ព័ត៌មានជាតិ

អាសូរណាស់! បុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូធ្លាក់ចូលប្រឡាយទឹក បណ្តាលឲ្យឈ្លក់ស្លាប់

កំពង់ធំៈ នៅវេលាម៉ោង០៦និង១១នាទីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូ១គ្រឿងធាងត្រាវ ជ្រុលចង្កូតធ្លាក់ប្រឡាយទឹកបណ្តាលឲ្យឈ្លក់ស្លាប់ បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតក្នុងភូមិជីវភាព ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ។

សាកសពជនរងគ្រោះឈ្មោះ ទឹម យ៉ាន់ ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិបុស្សស្បែង ឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋាន បានចុះទៅពិនិត្យសាកសពជនរងគ្រោះដល់កន្លែងកើតហេតុ ។ តាមការពិនិត្យរបស់កម្លាំងជំនាញពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះឡើយ ជនរងគ្រោះស្លាប់ដោយសារ ដួលម៉ូតូចូលទឹកប្រឡាយបណ្តាលឲ្យឈ្លក់ទឹកស្លាប់ ។ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់