ព័ត៌មានជាតិ

អតីតបុគ្គលិកខារ៉ាអូខេប៊េះស្តារម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន សង្ស័យមានវិបត្តិស្នេហា

ភ្នំពេញៈ នារីជាជាងអ៊ុតសក់ម្នាក់ មានចិត្តគិតខ្លីរហូតដល់ថ្នាក់ធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនជាប់ទៅនិងចម្រឹងបង្អួចក្នុងបន្ទប់ជួល ដោយបន្សល់ទុកពាក្យប៉ុន្មានមាត់និងរូបភាពបីសន្លឹកក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើឡើងកាលពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ត្រង់ចំណុចបន្ទប់ជួលលេខ០០៣ ជាន់ទី១ ផ្លូវលេខ១០០៣ ស្ថិតក្នុងក្រុមទី៧ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សពជនរងគ្រោះមានឈ្មោះ ខាត់ សុម៉ាលី ភេទស្រី អាយុ២០ឆ្នាំ ជាអតីតបុគ្គលិកខារ៉ាអូខេប៊េះស្តារ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិជីពាង ឃុំមងរៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

បើតាមសម្តីពីនារីម្នាក់សូមមិនបញ្ចេញឈ្មោះដែលជាអ្នកនៅជិតខាងគ្នាបានរៀបរាប់ប្រាប់ឲ្យដឹងថា នារីរងគ្រោះខាងលើបានមករស់នៅបន្ទប់ជួលកើតហេតុខាងលើតែម្នាក់ឯងអស់រយៈពេលជាងមួយឆ្នាំមកហើយ ហើយពីមុនមកជនរងគ្រោះគឺជាបុគ្គលិកបម្រើការនៅហាងខារ៉ាខូខេប៊េះស្តារ តែក្នុងអំឡុងពេលប៉ុន្មានខែមកនេះនារីរងគ្រោះមិនបានទៅធ្វើការអ្វីនោះទេ។

ប្រភពដដែលបន្តថា កាលពីវេលាម៉ោង៦ល្ងាចថ្ងៃកើតហេតុ គាត់ឃើញនារីរងគ្រោះនិងមិត្តភក្តិស្រីម្នាក់ទៀត​ បានចេញទៅញ៉ាំអីនៅហាងមួយកន្លែងដែលនៅក្បែរកន្លែងកើតហេតុ។ លុះដល់ម៉ោងប្រមាណជា១០យប់ នារីរងគ្រោះបានទូរសព្ទមកគាត់ឲ្យទៅយកនៅហាងក្បែរនោះ តែពេលនោះគាត់ក៏បានប្រាប់ទៅនារីរងគ្រោះវិញថា អត់មានអីជិះទៅយកទេ រួចនារីរងគ្រោះក៏បានតបមកវិញថាមិនអីទេចឹង ហើយក៏បិទទូរសព្ទទៅ។ ស្រាប់តែមួយស្ទុះក្រោយមកនារីរងគ្រោះក៏បានទូរសព្ទមកគាត់ម្តងទៀត ដោយសួរគាត់ថា «នៅកន្លែងណា ទំនេរអត់ ខ្ញុំមានរឿងពិបាកចិត្តចង់និយាយជាមួយបង ហើយនេះក៏ជាសម្លេងចុងក្រោយដែលបងបានឮ» ពេលនោះគាត់ក៏មិនបានចាប់អារម្មណ៍ដែលព្រោះពីមុនមកនារីរងគ្រោះតែងតែនិយាយពាក្យនេះជារើយៗមកហើយ។ លុះដល់វេលាកើតហេតុគាត់ក៏បានដើរទៅបន្ទាប់របស់នារីរងគ្រោះដើម្បីនិយាយគ្នា ហើយខណៈពេលទៅដល់ឃើញទ្វារបន្ទប់មិនចាក់គន្លិះ ហើយហៅក៏មិនឆ្លើយ បន្ទាប់មកគាត់ក៏បានចូលទៅមើលក៏ស្រាប់តែឃើញនារីរងគ្រោះបានយកខ្សែចងកសម្លាប់ខ្លួនជាប់និងចម្រឹងបង្អួចនៅក្នុងបន្ទប់ស្លាប់បាត់ទៅហើយ ហើយគាត់ក៏ស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកនៅក្បែរខាងដូចជាសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍។

បើតាមសម្តីពីនារីជាមិត្តភក្តីដែលបានទៅញ៉ាំអីជាមួយនិងជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថានាង និងជនរងគ្រោះជាមិត្តភក្តិនិងគ្នាជាយូរមកហើយ ហើយនាងក៏អ្នកជិតខាងនិងជនរងគ្រោះដែល។ ហើយកាលពីវេលាម៉ោង៦ល្ងាច នាងក៏បានហៅនារីរងគ្រោះទៅញ៉ាំអីជុំគ្នាជាមួយនិងសង្សារបស់នាងម្នាក់ទៀតនៅហាងមួយកន្លែងដែលនៅក្បែរនោះ ព្រោះពួកគាត់ខានជុំគ្នាយូរហើយ។ បន្ទាប់មកខណៈពេលដែលកំពុងតែញ៉ាំអីនារីរងគ្រោះក៏បានហៅបុរសម្នាក់ទៀតដែលជាសង្សាមកញ៉ាំអីនៅកន្លែងនោះដែល។ លុះដល់ម៉ោងប្រមាណជា៩យប់ នាងនិងសង្សារបស់នាងក៏បានចេញពីកន្លែងញ៉ាំអីនោះមុខ នៅសល់តែនារីរងគ្រោះនិងបុរសជាសង្សានារីរងគ្រោះតែ២នាក់។ រហូតដល់វេលាកើតហេតុក៏ស្រាប់តែមានអ្នកជិតខាងបានទូរសព្ទមកប្រាប់ថានារីរងគ្រោះបានចងកសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ។

គួរបញ្ចាក់ថានៅក្នុងហេតុការណ៍ខាងលើនេះគឺមិនមានអ្នកដឹងពីមូលហេតុច្បាស់លាស់ណាមួយដែលបណ្តាលឲ្យនារីរងគ្រោះតូចចិត្តគិតខ្លីរហូតដល់ថ្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួននោះទេ។ គឺគ្រាន់តែដឹងថានារីរងគ្រោះបានបង្ហោះពាក្យថា «អូនស្រលាញប្តីណាស់» អមនិងរូបរបស់នារីរងគ្រោះជាមួយនិងបុរសម្នាក់ទៀតចំនួន៣សន្លឹក នៅលើអាខោនហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នារីរងគ្រោះឈ្មោះថា Ma Ly កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃកើតដែលជាវេលាមុនពេលកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញកោសល្យវិច័យក្រុងបានចុះមកត្រួតពិនិត្យទៅលើសពជនរងគ្រោះឃើញថាពិតជាស្លាប់ដោយសារតែការចងកពិតប្រាកដមែន។បច្ចុប្បន្នសពនារីរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់នៅវត្តទឹកថ្លាដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕
https://www.youtube.com/watch?v=fXcsndVkszU

មតិយោបល់