សៀមរាបៈ នាវេលាម៉ោង០៩ និង ៣៥នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុច ការដ្ឋានចិនធ្វើព្រលានយន្តហោះថ្មី ស្ថិតក្នុងភូមិប្រវាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មានករណីធ្លាយទុយយោបូម បែនរថយន្តដឹកដីខ្សាច់ បណ្ដាលឲ្យស្លាប់មនុស្ស។
ជនរងគ្រោះឈ្មោះផាត សោភា ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិទួលព្រិច ឃុំមាន ស្រុកព្រៃឈ ខេត្តកំពង់ចាម ។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ បានបើករថយន្តដឹកខ្សាច់ មកចាក់នៅការដ្ឋានព្រលានថ្មី ហើយបានបែនចាក់ខ្សាច់។ នៅពេលទម្លាក់បែនមកវិញមិនធ្លាក់ ទើបជនរងគ្រោះ ក៏បានចុះទៅដោះទុយយោ ជាអកុសល ស្រាប់តែធ្លាយចុងទុយយោ ចំពោះធ្លាយចេញពោះវៀន បណ្តាលឲ្យស្លាប់។
ក្រោយធ្វើកោសល្យវិច័យរួច ពុំឃើញមានស្លាកស្នាមអ្វីកត់សម្គាល់ទេ សមត្ថកិច្ច ក៏ប្រគល់សពជូនក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់