ព័ត៌មានជាតិ

អាសង់ជប៉ុនបុកអាសង់កូរ៉េកំពុងឆ្លងផ្លូវ បុរសម្នាក់បាក់ជើងឆ្វេង

ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់បានជិះម៉ូតូមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនក៏បានអរហ្សឺរជាមួយម៉ូតូមួយគ្រឿងទៀត ដែលកំពុងជិះឆ្លងកាត់ផ្លូវបណ្ដាលឲ្យដួលរងរបួសបាក់ជើងខាងឆ្វេង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោ ៩និង១៥នាទីព្រឹកថ្ងៃទី០៨ ខែកកដ្កា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចមុខបុរី ប៉េង ហួត តាមបណ្តោយផ្លូវជាតិលេខ៦ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភំ្នពេញ។

បុរសរងគ្រោះមានឈ្មោះ ប៊ុន សាវុធ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិទងត្រឡាច ឃុំទងត្រឡាច ខេត្តកំពង់ចាម។ ចំណែកឯម្ចាស់ម៉ូតូម្ខាងទៀតមានឈ្មោះ កែម ឡា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរចុងភៅរោងចក្រ មានទីលំនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភំ្នពេញ។

នៅមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FB-3459 ដោយបានជិះក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ៦ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែម៉ូតូមួយគ្រឿងម៉ាក សង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1AC-5592 បានជិះឌុបកូនស្រីអាយុ២ឆ្នាំដាក់នៅពីមុខ ដោយជិះម៉ូតូក្នុងទិសដៅបញ្ច្រាសទិសចរាចរបានជិះបត់ស្តាំឆ្លងផ្លូវ ខណៈពេលដែលជិះឆ្លងផ្លូវបានបន្តិច ក៏ត្រូវបានម៉ូតូម៉ាកហុងដាឌ្រីម បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៦ យ៉ាងលឿនក៏អរហ្សឺទៅបុកចំពាក់ កណ្តាលម៉ូតូសង់កូរ៉េបានបណ្តាលឲ្យស្ត្រីដែលជាអ្នកបើកបរម៉ូតូនោះ រងរបួសស្រាល រឺឯបុរសដែលបើកម៉ូតូ ហុងដាឌ្រីម បានរបួសបាក់ជើង។

ក្រោយពីពេលកើតហេតុ សមត្ថកិច្ចបានមកដល់ និងបានធ្វើការវាស់វែង យកម៉ូតូទាំង២គ្រឿង ទៅប៉ុស្តិ៍នគរបាលព្រែកលាប ដើម្បីរង់ចាំការដោះស្រាយគ្នា ហើយជនរងគ្រោះត្រូវបានសមត្ថកិច្ចហៅរថយន្តសាម៉ុយមកដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត៕

https://youtu.be/c54QRW2ntHA

https://youtu.be/I2MHgbYgOMM

មតិយោបល់