បាត់ដំបងៈ កាលពីវេលាម៉ោង ៩និង៤០នាទីព្រឹកថ្ងៃទី១៧ខែមករា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៥ កំពុងស្ថាបនា ត្រង់ចំណុចក្រុមទី០១ ភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោ ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កទ្បើងដោយខ្លួនឯង)។
ជនរងគ្រោះទី១ឈ្មោះ ដួង សុភ័ណ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាអ្នកបើករថយន្ត របួសធ្ងន់ ទី២-អ្នករួមដំណើរឈ្មោះ ញ៉ែម ផាត ភេទស្រី អាយុ៤៤ ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (របួសស្រាល) ។
ដំណើររឿង៖ មុនកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកសាំងយ៉ុង ពណ៌ស ស៊េរីឆ្នាំ១៩៩៦ ពាក់ផ្លាកលេខ ភ្នំពេញ 2Y-9520 (ដឹកត្រី) ធ្វើដំណើរពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន។ មកដល់ចំណុចកើតហេតុ មិនប្រយ័ត្នបានបុកខឿន និងរនាំងទ្រូងផ្លូវ បណ្តាលឱ្យអ្នកបើករថយន្ត និងអ្នករួមដំណើរ របួសធ្ងន់ស្រាលចំនួន ០២នាក់ (ស្រី០១នាក់)។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្តបង្ក សមត្ថកិច្ច បានទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកថ្មគោល តបតាមការស្នើសុំរបស់ក្រុមហ៊ុនផ្លូវ ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់