ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នា បណ្ដាលឲ្យរបួសបាក់ជើងមនុស្ស ២នាក់

កណ្ដាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងម៉ូតូ បានបណ្តាឲ្យរបួសធ្ងន់បាក់ជើងមនុស្សចំនួន២នាក់ កាលពីវេលាម៉ោង១៩ និង០១នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល លើផ្លូវក្រាលកៅស៊ូ។

ដំណើររឿង៖ នៅមុនកើយតហេតុ គេឃើញម៉ូតូ១គ្រឿង ម៉ាកCBR ពណ៌សលាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1CR-7803 អ្នកបើកឈ្មោះ ខឹម សុខចាន់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិបុសស្អំ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ធ្វើដំណើរពីជើងទៅត្បូង (របួសបាក់ជើង) ។

លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូ១គ្រឿងទៀត ម៉ាកC១២៥ ពណ៌ខ្មៅ ស៊េរី០១៨ ពាក់ផ្លាកលេខ កំពង់ឆ្នាំង1H-8963 អ្នកបើកឈ្មោះ យ៉ាន ភារិន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិខ្លាគ្រហឹម ឃុំអំពិលដាំទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (របួសបាក់ជើង) ធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ បង្អែកស្រុកពញាឮ ដោយទ្បែកវត្ថុតាង សមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំដោះស្រាយតាមនិតីវិធីច្បាប់៕

មតិយោបល់