ព័ត៌មានជាតិ

ស្រវឹងស្រា និងទំនាស់ពាក្យសំដី កើតជាហិង្សាកូនប្រសារកាប់ឪពុកក្មេកស្លាប់ នៅខេត្តតាកែវ

តាកែវៈ នៅថ្ងៃពុធ ១៣កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៧និង៣០នាទី មានករណីឃាតកម្មនៅចំណុច ភូមិប្រាសាទ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ទួន ឡន ហៅលឹប ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកើតហេតុខាងលើ បានទំនាស់ពាក្យសំដីជាមួយឈ្មោះ ម៉េង ហាក់ ភេទប្រុស អាយុ ៥៩ឆ្នាំ ដែលត្រូវជាឪពុកក្មេក មានមុខរបរកសិករ មានទីលំនៅភូមិប្រាសាទ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ បានយកកាំបិតផ្គាក់កាប់ទៅលើឪពុកក្មេក បណ្ដាលអោយរងរបួសចំ.កចំហៀង ខាងឆ្វេងរងរបួសជាទម្ងន់ ហើយក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ តែដោយរបួសធ្ងន់ធ្ងរពេកជនរងគ្រោះបានស្លាប់ក្នុងមន្ទីពេទ្យ។

មូលហេតុ៖ ស្រវឹងស្រានិងទំនាស់ពាក្យសំដី ទើបមានករណីហិង្សានេះកើតឡើង ។

ក្រោយកើតហេតុជនសង្ស័យបានគេចខ្លួនបាត់ លុះឈានដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១និង៣០នាទីទៀបភ្លឺ ទើបឃាត់ខ្លួនជនសង្ស័យបាននៅចំណុចភូមិត្រពាំងឈូក ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ បានដកហូតវត្ថុតាង កាំបិតផ្គាក់ដងឬស្សីប្រវែង៣តឹក ផ្លែប្រវែង៣តឹក មកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿង តាមនីតិវិធី ៕

មតិយោបល់