ព័ត៌មានជាតិ

រថយន្តកាមរីសង្ស័យហ្រ្វាំងមិនជាប់ជ្រុលទៅបុកពីក្រោយរថយន្ត៣គ្រឿងទៀតបណ្ដាលអោយខូចខាតទាំងសងខាង

ភ្នំពេញ: ករណីគ្រោះថ្នាក់រវាងរថយន្ត៤គ្រឿងបុកបន្តកន្ទុយគ្នាបណ្ដាលឲ្យរងការខូចខាតរថយន្តទាំងសងខាងតែសំណាងល្អមិនបង្កគ្រោះថ្នាក់អ្នកបើករថយន្តនិងអ្នកធ្វើដំណើរ ហេតុការណ៍ខាងលើនេះបានបង្កការភា្ងក់ផ្អើលកាលពីវេលាម៉ោង១១និង១០នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ទីតាំងនៅតាមបណ្ដាយមហាវិថីឈ្នះឈ្នះ ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៍មានពីប្រជាពលរដ្ឋប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគាត់បានឃើញរថយន្តមួយគ្រឿងម៉ាក កាមរី ពណ៍សពាក់ស្លាកលេខភ្នំពេញ2A-5004 បើកបរតាមបណ្ដាយមហាវិថីឈ្នះឈ្នះទិសដៅលុចទៅកើត រហូតមកដល់ចំណុចកើតហេតុរថយន្តសង្ស័យដាច់ហ្វ្រាំងជាន់មិនសុីក៍ជ្រុលទៅបុកពីក្រោយរថយន្តតាកូម៉ា ដែលពាក់ស្លាកលេខ ភ្នំពេញ 2BD-1921 បណ្ដាលឲ្យខូចខាតរថយន្តកូរ៉ូឡាយ៉ាងធ្ងន់ធ្ងរហើយរថយន្តតាកូម៉ាក៍ជ្រុលទៅពីក្រោយរថយន្តសាំងយ៉ុងទៀតដែលពាក់ស្លាកលេខ ភ្នំពេញ 2AH-3119 បណ្ដាលឲ្យខូចខាត និងរុញទៅបុករថយន្តបែននៅខាងមុខមួយគ្រឿង តែដោយសារការខូចខាតតិចតួចក៏បើកចេញទៅបាត់ ទុករថយន្តទាំងដែលនៅខាងក្រោយធ្វើការដោះស្រាយគ្នា។

ចំពោះករណីគ្រោះថ្នាក់ខាងលើនេះដែរមិនមានអ្នករងរបួសឡើយគ្រាន់តែខូចខាតរថយន្តប៉ុណ្ណោះហើយភាកគីទាំងសងខាងកំពុងតែជជែកគ្នានិងទៀមទារសំណាងពីម្ចាស់ឡានកូរ៉ូឡាដោយការទារថ្លៃជួសជុលរាងច្រើនពេកធ្វើឲ្យខាងម្ចាស់រថយន្តកាមរីមិនអាចសងបាន។

បច្ចុប្បន្នរថយន្តទាំង៣គ្រឿងត្រូវសម្ថតកិច្ចចរាចរខណ្ឌសែនសុខធ្វើការវាស់វែងយករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរងចាំការដោះស្រាយ៕

មតិយោបល់