ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត បើកបុកបង្គោលភ្លើង និងដើមឈើ នៅក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ២និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បើកបុកបង្គោលភ្លើង និងដើមឈើ នៅលើផ្លូវជាតិលេខ៥ ចំណុចជិតចំណតរថយន្ត ស្ថិតក្នុងភូមិធម្មយុត្តិ
សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។

ករណីនេះមិនបណ្ដាលឲ្យ គ្រោះថ្នាក់ដល់មនុស្សអ្វីឡើយ ដោយគ្រាន់តែខូចខាត (ខូចបាក់បង្គោល
ភ្លើង០១ដើម ដើមផ្កា០១ដើម) ៕

មតិយោបល់