ព័ត៌មានជាតិ

Update៖ ឆ្លងចរន្តអគ្គិសនីបណ្ដាលឆាបឆេះឃ្លាំងសាច់ប៉ាតេ 999​ នៅសង្កាត់និរោធ

ភ្នំពេញៈ ករណីអគ្គិភ័យដែលឆាបឆេះឃ្លាំងសាច់ប៉ាតេ មួយកន្លែង កាលពីនៅវេលាម៉ោង ១និង០០នាទីយប់រំលងអធ្រាត្រឈានចូលថៃ្ង ច័ន្ទ ៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវ១៥១ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

+ម្ចាស់ឈ្មោះ កែវ សារី ភេទប្រុស អាយុ ៦២ឆ្នាំ (ជនជាតិខ្មែរ)
– មុខរបរ : ម្ចាស់សាច់ប៉ាតេ 999។
– មូលហេតុ : ឆេះចេញពីឡចំហ៊ុយសាច់ប៉ាតេរាលដាលមកកន្លែងគំនរអុសបង្កជាអគ្គិភ័យ។
– ប្រភេទសំណង់ៈ ផ្ទះថ្ម (ទំហំ ៤ម៉ែត្រ x ១៦ម៉ែត្រ )។
– ខូចខាតសម្ភរៈ ឆេះគំនរអុសនៅខាងក្រៅឃ្លាំង នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរឡើយ។
– ស្លាប់ មនុស្ស : គ្មាន ។
– របួស មនុស្ស : គ្មាន។
– រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ៥គ្រឿង ប្រើប្រាស់ទឹកអស់ ៥ឡាន ស្មើនឹង ២០ម៉ែត្រ គូប
– ពន្លត់ចប់ : នៅវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ នាថ្ងៃខែឆ្នាំដដែល៕

មតិយោបល់