ព័ត៌មានជាតិ

ស្រីៗចូលចិត្តជិះទ្បានពេលយប់ គួរប្រយ័ត្ន អ្នករត់តាក់ស៊ីភ្នំពេញ-ព្រះសីហនុ ប៉ងរំលោភតាមផ្លូវ តែមិនសម្រេចទេ

ភ្នំពេញៈ មានរឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីស្ត្រីរងគ្រោះ ជាអ្នកធ្វើការនៅកាស៊ីណូមួយកន្លែង នៅក្រុងព្រះសីហនុ បើកលុយរួចហើយ បានហៅតាក់ស៊ី ជិះមកភ្នំពេញ ស្រាប់តែត្រូវតៃកុងតាក់ស៊ី ប៉ងរំលោភតាមផ្លូវ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវ៥៩៨ ក្នុងភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ស្ត្រីខាងលើឈ្មោះ ស ម អាយុ៣៤ឆ្នាំ មុនរបរបម្រើការងារនៅកាស៊ីណូមួយកន្លែង ក្នុងខេត្តព្រះសីហនុ ស្នាក់នៅរាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ រ៉េត អាយុ២៩ឆ្នាំ មុខរបរតៃកុងឡាន ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌ពីស្ត្រីរងគ្រោះ បានឲ្យអ្នកកាសែតដឹងថា បន្ទាប់ពីគាត់បើកលុយរួច ក៏បានហៅរថយន្តក្រុង តែដោយសាររថយន្តក្រុងអស់សំបុត្រ ទើបគាត់ហៅតាក់ស៊ី មួយគ្រឿង ជិះតែតាក់ស៊ីនោះ បានប៉ះសេ(ផ្ទេរ) មកអោយតាក់ស៊ីរបស់ជនសង្ស័យ គាត់ក៏ទ្បើងជិះពីបេនឡានមហោស្រពក្រុងព្រះសីហនុ ខណៈជិះនោះ ជនសង្ស័យបានឲ្យគាត់ទៅអង្គុយខាងមុខ ហើយរាវគាត់រហូត។

ក្រោយមកជនសង្ស័យ បានអែបឡានមកខាង ហើយធ្វើជាឡានខូច ហើយនិយាយថា ប្រពន្ធសម្លាញ់ឡាន ដេអត់ឆេះទេ ខណៈនោះ គាត់ និងជនសង្ស័យ មិនដែលស្គាល់គ្នាពីមុនមកសោះ។ បន្ទាប់មកជនសង្ស័យ បានធ្វើសកម្មភាពរំលោភ តែមិនមិនសម្រេច ព្រោះជនរងគ្រោះ បោចសក់ និងធាក់ទាញចេញពីទ្វារឡាន រត់ចុះហៅឡានផ្សេងជិះ តែជនសង្ស័យបានលួងថា គេជូនដល់ផ្ទះ មិនយកលុយទេ ជនរងគ្រោះ ក៏ប្រថុយយល់ព្រម ព្រោះចង់លួងចាប់ជនសង្ស័យ។ ខណៈមុនឡើងឡាន ជនសង្ស័យថា ព្រមដេកផ្ទះសំណាក់ ជាមួយគេទេ ពេលនោះ ដើម្បីលួងជងសង្ស័យ ជនរងគ្រោះ ក៏ឆ្លើយថាអូខេព្រម។

ស្ត្រីខាងលើបន្តថា ជនសង្ស័យ បានលូកលាន់សព្វអស់ហើយ ក៏ឈប់រថយន្តតាមផ្លូវ៣ទៅ៤ដងទៀត។ ស្ត្រីដែលអះអាថា តៃកុងរថយន្តប៉ងចាប់រំលោភនោះ បានសំណូពរឲ្យសមត្ថកិច្ច ចាត់ការជនសង្ស័យតាមផ្លូវច្បាប់។

ចំណែកបុរសជាតៃកុងឡាន ដែលរងការចោទនោះ បាននិយាយថា ខ្លួនគ្រាន់តែចាប់ដៃប៉ុណ្ណោះ។ ទោះយ៉ាងណាករណីខាងលើនេះ ត្រូវបានប្រភពព័ត៌មានច្បាស់ការឲ្យដឹងថា ភាគីទាំងសងខាង បានសម្រួលគ្នា បញ្ចប់រឿងនៅប៉ុស្តិ៍ប៉ូលិសរួចទៅហើយ ដោយគ្រាន់តែធ្វើកិច្ចសន្យា មិនមានការប្តឹងវែងឆ្ងាយនោះទេ៕

មតិយោបល់