ព័ត៌មានជាតិ

យោធាប្រចាំការនៅ អូរកូនតឹង ម្នាក់បើកគោយន្តកន្ត្រៃថយក្រោយភ្លាត់ស្នៀតបោកដៃចង្កូតផ្ទប់គៀបជាប់ខ្លួននិងដើមស្វាយចន្ទី ស្លាប់ភ្លាមៗ

បន្ទាយមានជ័យ: កាលពីវេលា ម៉ោង១០និង៣៥០នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ មានករណីបុរសម្នាក់បើកគោយន្តកន្ត្រៃថយក្រោយ ភ្លាត់ស្នៀតបណ្តាលឲ្យ បោក ដៃចង្កូតផ្ទប់គៀបជាប់ខ្លួននិងដើម ស្វាយចន្ទី ស្លាប់ភ្លាមៗ ស្ថិត នៅ ក្នុង ភូមិ ពាមក្នុង ឃុំ អូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្ត ឧត្ដរមានជ័យ ។

ជនរងគ្រោះខាងលើមាន ឈ្មោះ ភាច ចិត្ត ភេទ ប្រុស អាយុ ២៧ឆ្នាំ មុខរបរយោធា ប្រចាំ ការនៅ អូរ កូនតឹង ស្រុកអន្លង់វែងមានទីលំនៅភូមិ ល្វា ឃុំ ត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងមានប្រពន្ធ ឈ្មោះ ជា ម៉ាលីន ភេទ ស្រី អាយុ ២៤ឆ្នាំ មុខរបរ មេផ្ទះ រស់នៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានបើកគោយន្ដ កន្រៃ្តរយ៉ែថយក្រោយ ដើម្បីបាញ់ថ្នាំស្វាយចន្ទីពេលនោះមិនបានប្រុងប្រយ័ត្ន បណ្ដាលឲ្យបោកផ្ទប់គៀបជាប់ ខ្លួន ឯង និងដើម ស្វាយចន្ទី បណ្តាលឲ្យស្លាប់ ភ្លាមៗ នៅក្នុងចម្ការស្វាយចន្ទីគ្រួសារខាងប្រពន្ធតែម្តង។

ក្រោយ សមត្ថកិច្ច ចុះពិនិត្យនិងធ្វើ កោសល្យ វិច័្ចយ រួច ទើបប្រគល់សពឲ្យក្រុម គ្រួសារ យក ទៅ ធ្វើ បុណ្យ តាម ប្រពៃណី៕

 

មតិយោបល់