ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីរំលោភ សេពសន្ថវៈ លើ អនីតិជន ក្នុងបន្ទប់ទឹកនៅស្រុកបវេល

បាត់ដំបង: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំង អធិការដ្ឋាន នគរបាល ស្រុក បវេ ល ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ ពី បទ រំលោភ សេពសន្ថវ: លើ អនីតិជន ( អាយុ ក្រោម ១៥ ឆ្នាំ ) នៅ ចំណុច ក្នុង បន្ទប់ទឹក នៃ បរិវេណ វត្ត បឹង សំរោង ស្រុក ប វេ ល កាលពី ថ្ងៃ ទី ១៧ ខែមករា ឆ្នាំ ២០២១ វេលា ម៉ោង៥ និង ២០ នាទី ។
ការ ឃាត់ខ្លួន ជនសង្ស័យ នេះ ដោយ ទទួល បាន ពាក្យបណ្ដឹង ពី ឈ្មោះ លុយ ប៉ី ភេទ ប្រុស អាយុ ៤១ ឆ្នាំ រស់នៅ ភូមិ .. ឃុំ ល្វា ស្រុក ប វេ ល ខេត្តបាត់ដំបង លើ ករណី រួម ភេទ ជាមួយ អនីតិជន ( អាយុ ក្រោម ១៥ ឆ្នាំ ) ដែល បាន កើតឡើង កាលពី ថ្ងៃ ទី ០៥ ខែមករា ឆ្នាំ ២០២១ វេលា ម៉ោង ១០ និង ០០ នាទី ព្រឹក នៅ ចំនុច ក្នុង បន្ទប់ទឹក នៃ បរិវេណ វត្ត បឹង សំរោង ក្នុង ឃុំ ល្វា ស្រុក ប វេ ល ខេត្តបាត់ដំបង ។
ក្រោយ ទទួល ពាក្យបណ្ដឹង កម្លាំង ជំនាញ បាន ទទួល ការ អនុវត្ត ពី លោក ឧត្ដមសេនីយ៍ទោ សាត គឹ ម សាន ស្នងការ នៃ ស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង និង ដោយ បានការ សម្របសម្រួល លើ នីតិវិធី ពី ឯកឧត្ដម គឺ ប៊ុ ណ្ណា រ៉ា ព្រះរាជអាជ្ញា អម សាលាដំបូង ខេត្តបាត់ដំបង បានការ អនុញ្ញាត នគរបាល ស្រុក ប វេ ល ធ្វើការ ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ ឈ្មោះ វុន វេ ត ភេទ ប្រុស អាយុ ២១ ឆ្នាំ ( ស្នាក់ នៅ វត្ត បឹង សំរោង ) ស្ថិត នៅ ភូមិ បឹង សំរោង ឃុំ ល្វា ស្រុក ប វេ ល ខេត្ត បាត់ ដំ ង ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវ បាន កម្លាំង នគរបាល ស្រុក កសាង សំណុំរឿង បញ្ជូន ទៅ ការិយាល័យ ជំនាញ ខេត្ត ដើម្បី អនុវត្ត បន្ត តាម នីតិវិធី ៕

 

មតិយោបល់