ព័ត៌មានជាតិ

បុរសម្នាក់របួសធ្ងន់បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្ត

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងរថយន្ត បុកជាមួយម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសចំណែករថយន្តនិងម៉ូតូខូចខាតទាំងសងខាង
បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង២០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២១ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៥.២៦ ចំណុចភូមិស្តៅកន្លែង២
ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមប្រភពព័ត៌មាននៅវេលាម៉ោងកើតហេតុខាង លើមានម៉ូតូ០១គ្រឿងម៉ាកHONDA WAVE ( វ៉េវ ) ពណ៍ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខ ភ្នំពេញ 1O.2416 បើកបរដោយឈ្មោះគឹម សារឿន ភេទប្រុស អាយុ៥៣ឆ្នាំជនជាតិខ្មែរមានទីនៅភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្កកណ្តាល បើកសសៀរបញ្ច្រាស់ទិសដៅពីអ្នកលឿងទៅភ្នំពេញមកដល់ចំណុចកើតហេតុម៉ូតូ ក៏បាន បើកឆ្លងកាត់ផ្លូវពីត្បូងទៅជើង ទៅបុកជាមួយរថយន្ត០១គ្រឿងម៉ាកTOYOTA PRIUS ពណ៍បៃតងខ្ចី ប្រភេទទេសចរណ៍ ពាក់ស្លាក លេខភ្នំពេញ2BI.9942 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកបរក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួស ត្រូវបាន រថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីពេទ្យចំនែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់មុនពេលសមត្តកិច្ចទៅដល់។
ក្រោយកើតហេតុរថយន្តនិងម៉ូតូត្រូវសមត្ថកិច្ចធ្វើការវាស់វែងរួចទើបយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីដោះស្រាយតាមនិតិវិធី៕

 

មតិយោបល់