ព័ត៌មានជាតិ

អាសូរណាស់! ម្តាយនិងកូនស្លាប់ទាំង២នាក់បន្ទាប់ពីចុះជួយសត្វឆ្កែដែលធ្លាក់ចូលស្រះចញ្ចឹមត្រី

ព្រះសីហនុៈ កាលពីវេលាម៉ោង៤និង៣៥នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ មានករណីប្រទះឃើញមនុស្ស២នាក់ម្តាយនិងកូនលង់ទឹកស្លាប់ នៅចំណុចព្រែកកណ្ដាល ស្រះចិញ្ចឹមត្រី មួយកន្លែង ស្ថិតក្នុងភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថានៅវេលាម៉ោងកើតហេតុ គេបានឃើញម្ដាយនិងកូនជិះម៉ូតូចូលទៅកន្លែងខាងលើ តាមការសង្ស័យមូលហេតុខាងលើបណ្ដាលមកពីឆ្កែធ្លាក់ចូលក្នុងស្រះ ហើយម្ដាយនិងកូនព្យាយាមជួយទើបបណ្ដាលឲ្យលង់ទឹកស្លាប់ទាំងពីរនាក់តែម្យង។

បច្ចុប្បន្ន សពជនរងគ្រោះទាំងពីរបានរក្សាទុក្ខនៅកន្លែងកើតហេតុ រង់ចាំសមត្ថកិច្ចធ្វើកោសល្យវិច្ច័យរួចទើប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់